ឧបាគតហាសនិយត្ថេរាបទានទី ៩
ក្បាលទី 60 · ទំព័រ 837
មានស្រះដែលធម្មតានិម្មិតល្អហើយ នៅកណ្តាលព្រៃ ហិមពាន្ត ឯខ្ញុំកើតជាអារក្ខទឹកក្នុងស្រះនោះ ជាអ្នកមានក្បាល សំយុងចុះ គួរខ្លាច ។ ព្រះលោកនាយក ព្រះនាមវិបស្សី ទ្រង់ មានសេចក្តីអនុគ្រោះ មានសេចក្តីករុណា ប្រាថ្នានឹងស្រង់ខ្ញុំ ព្រះអង្គ ស្តេចនិមន្តមក ក្នុងសម្នាក់របស់ខ្ញុំ ។ ខ្ញុំ ( ឃើញ ) ព្រះមហា វីរៈ ជាទេវតាដ៏ក្រៃលែង ទ្រង់ជានរាសភៈ ស្តេចចូលមកហើយ ទើបខ្ញុំចេញអំពីលំនៅ បានថ្វាយបង្គំចំពោះព្រះសាស្តា ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយបង្គំព្រះ សម្ពុទ្ធ ជាបុរសប្រសើរ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃ ការថ្វាយបង្គំ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបាន ប្រតិបត្តិហើយ ។ បានឮថា ព្រះឧបាគតហាសនិយត្ថេរមានអាយុ បានសម្តែង នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។