តរណិយត្ថេរាបទានទី ១០

ក្បាលទី 60 · ទំព័រ 838

ព្រះសម្ពុទ្ធលោកនាយក ជាសាស្តា ព្រះនាមវិបស្សីមា នវណ្ណៈដូចមាស មានភិក្ខុសង្ឃចោមរោម ទ្រង់ស្ថិតនៅនាឆ្នេរ ស្ទឹង ។ ឯនាវាសម្រាប់ចម្លងក្នុងស្ទឹង ដែលមានអន្លង់ធំនោះ ក៏ មិនមាន ទើបខ្ញុំចេញអំពីស្ទឹង មកចម្លងព្រះលោកនាយក ។ ក្នុង កប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានចម្លងព្រះនរុត្តមសម្មាសម្ពុទ្ធ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការចម្លង ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះតរណិយត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។ ឧទ្ទាន អាកាសុក្ខិបិយត្ថេរាបទាន ១ តេលមក្ខិយត្ថេរាបទាន ១ អឌ្ឍចន្ទិយត្ថេរាបទាន ១ ទីបទាយកត្ថេរាបទាន ១ វិឡាលិទាយកត្ថេរាបទាន ១ មច្ឆទាយកត្ថេរាបទាន ១ ជវហង្សកត្ថេរាបទាន ១ សលឡបុប្ផិយត្ថេរាបទាន ១ ឧបាគតហាសនិយត្ថេរាបទាន ១ តរណិយត្ថេរាបទាន ត្រូវជា ១០ ឯគាថាមាន ៤១ លោកអ្នកប្រាជបានរាប់ហើយ ក្នុងវគ្គនេះ ។