សុវណ្ណពិព្ពោហនវគ្គោ
ក្បាលទី 60 · ទំព័រ 841
សុវណ្ណពិព្វោហនិយត្ថេរាបទានទី ១ ខ្ញុំមានចិត្តជ្រះថ្លា បានថ្វាយអាសនៈ ១ ដោយដៃ របស់ខ្លួន គឺថ្វាយខ្នើយ ដើម្បីសម្រេចប្រយោជន៍ដ៏ខ្ពង់ខ្ពស់ ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយខ្នើយ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃខ្នើយ ។ ក្នុងកប្បទី ៦៣ អំពីកប្បនេះ ខ្ញុំបានកើតជាក្សត្រចក្រពត្តិ ព្រះនាមអសមៈ ទ្រង់ បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះសុវណ្ណពិព្វោហនិយត្ថេរមានអាយុ បាន សម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។