តិលមុដ្ឋិយត្ថេរាបទានទី ២
ក្បាលទី 60 · ទំព័រ 843
ព្រះសាស្តា ជាអគ្គនាយកក្នុងលោក ទ្រង់ជ្រាបនូវ តម្រិះរបស់ខ្ញុំ បានស្តេចមកដោយកាយឫទ្ធិ សម្រេចដោយចិត្ត ។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ ក៏ថ្វាយបង្គំព្រះសាស្តា ជា បុរសប្រសើរបំផុត ដែលកំពុងស្តេចចូលមក ហើយថ្វាយល្ង មួយក្តាប់ ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះ ហេតុដែលខ្ញុំបានថ្វាយល្ង ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃ ល្ង ១ ក្តាប់ ។ ក្នុងកប្បទី ១៦ អំពីកប្បនេះ ខ្ញុំបានកើតជា ស្តេចចក្រពត្តិ ព្រះនាមគន្ធិយៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការមាន កម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះតិលមុដ្ឋិយត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។