ចង្កោដកិយត្ថេរាបទានទី ៣

ក្បាលទី 60 · ទំព័រ 845

ព្រះសម្ពុទ្ធទ្រង់គង់នៅត្រង់ចន្លោះភ្នំ អាស្រ័យមហាសមុទ្ទ ខ្ញុំប្រាថ្នានូវបុណ្យ ក្រោកទៅទទួល ហើយបានប្រគេន ប្រអប់ផ្កា លុះខ្ញុំបានប្រគេនប្រអប់ផ្កាដល់ព្រះសយម្ភូ ព្រះនាម សិទ្ធត្ថៈ ព្រះអង្គស្វែងរកនូវគុណធំ ទ្រង់មានសេចក្តីអនុគ្រោះ ហើយ បានរីករាយក្នុងស្ថានសួគ៌ អស់ ១ កប្ប ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយ ប្រអប់ផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃប្រអប់ផ្កា ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះចង្កោដកិយត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។