អដ្ឋកថាចង្កោដកិយត្ថេរាបទាន
ក្បាលទី 60 · ទំព័រ 846
គប្បីជ្រាបពាក្យអធិប្បាយក្នុងអបទានទី ៣ ដូចតទៅនេះ បទថា មហាសមុទ្ទំ និស្សាយ សេចក្តីថា ប្រថាប់នៅក្នុងរវាងភ្នំដែលតាំង នៅក្បែរមហាសាគរ អធិប្បាយថា ព្រះមានព្រះភាគព្រះនាមសិទ្ធត្ថៈ ទ្រង់ ប្រថាប់ ព្រោះទ្រង់បំណងសេចក្តីស្ងប់ស្ងាត់ ។ បទថា បច្ចុគ្គន្តានកាសហំ សេចក្តីថា ខ្ញុំបានទទួលចូលគាល់ព្រះមានព្រះភាគអង្គនោះ ហើយបានបំពេញ បុណ្យ មានការក្រាបថ្វាយបង្គំជាដើម ។ បទថា ចង្កោដកមទាសហំ សេចក្តី ថា ខ្ញុំបានបូជាដោយប្រអប់ពេញដោយផ្កា ដល់ព្រះមានព្រះភាគ ព្រះនាមថា សិទ្ធត្ថៈ ។