អព្ភញ្ជនទាយកត្ថេរាបទានទី ៤
ក្បាលទី 60 · ទំព័រ 847
ខ្ញុំបានថ្វាយថ្នាំបន្តក់ភ្នែក ដល់ព្រះមានព្រះភាគ ព្រះនាមក ោណ្ឌញ្ញៈ ព្រះអង្គមានរាគៈទៅប្រាសហើយ ជាតាទិបុគ្គល មានព្រះហបឫទ័យមិនអាក្រក់ មិនមានដំណើរយឺតយូរ គឺកិលេស ព្រះអង្គមានឈាន ប្រព្រឹត្តកន្លងនូវមោហៈទាំងពួង ទ្រង់ស្វែងរក ប្រយោជន៍ ដល់សត្វលោកទាំងពួង ព្រះអង្គជាធំជាងសត្វជើង ២ ទ្រង់មិនញាប់ញ័រ ។ ក្នុងកប្បប្រមាណមិនបាន អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយថ្នាំបន្តក់ភ្នែក ខ្ញុំមិន ដែលស្គាល់ទុគ្គតិ នេះជាផលនៃថ្នាំបន្តក់ភ្នែក ។ ក្នុងកប្បទី ១៥ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ព្រះនាមវិរប្បៈ ទ្រង់ បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះអព្ភញ្ជនទាយកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។