អដ្ឋកថាឯកញ្ជលិយត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 850

គប្បីជ្រាបពាក្យអធិប្បាយក្នុងអបទានទី ៥ ដូចតទៅនេះ បទថា ឧទុម្ពរេ វសន្តស្ស សេចក្តីថា ដល់ព្រះមានព្រះភាគ ព្រះនាមតិស្សៈ ដែលប្រថាប់នៅត្រង់គល់ល្វា គឺត្រង់ម្លប់ដើមឈើ ។ បទថា និយតេ បណ្ណសន្ថរេ សេចក្តីថា ព្រះមានព្រះភាគទ្រង់គង់លើកម្រាលស្លឹកដែលជាប់គ្នា គឺគរលើគ្នា បានដល់ អាសនៈមែកឈើ ។ បទថា វុត្ថោកាសោ មយា ទិន្នោ សេចក្តីថា ខ្ញុំបានប្រគល់ថ្វាយឱកាស ដែលជាមណ្ឌបដែលមានទ្វារ ជាដើមបិទបើកបានក្នុងទីវាល ។