បោត្ថទាយកត្ថេរាបទានទី ៦
ក្បាលទី 60 · ទំព័រ 851
ខ្ញុំប្រារព្ធនូវព្រះសាស្តាផង ព្រះធម៌ផង ព្រះសង្ឃផង បានប្រគេនបោត្ថទាន ( សំពត់ស្លឹកឈើ ) ដល់ព្រះសម្ពុទ្ធមហេសី ជាទក្ខិណេយ្យបុគ្គលដ៏ប្រសើរ ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ខ្ញុំមិនដែល ស្គាល់ទុគ្គតិ នេះជាផលនៃបោត្ថទាន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះបោត្ថទាយកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។