អដ្ឋកថាបោត្ថទាយកត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 852

គប្បីជ្រាបពាក្យអធិប្បាយក្នុងអបទានទី ៦ ដូចតទៅនេះ បទថា បេត្ថទានំ មយា ទិន្នំ សេចក្តីថា ខ្ញុំបានវាយសម្បកឈើ គឺ ចំណែកជុំវិញ ឲ្យជាបន្ទះៗ ធ្វើជាសំពត់ គឺប្រើអំបោះ ដោយយកឆ្អឹងគោ ខាត់ចំណែកដែលមិនរាបស្មើ ត្រៀមទុកហើយ យកមកតគ្នាប្រើអំបោះនោះ ដោតជាផ្ទាំងដើម្បីប្រើសម្រាប់អង្គុយ ឬសម្រាប់ក្រាលផែនដី ។ ខ្ញុំថ្វាយ សំពត់នោះ ដល់ព្រះរតនត្រ័យ ។