អដ្ឋកថាចិតកបូជកត្ថេរាបទាន
ក្បាលទី 60 · ទំព័រ 854
គប្បីជ្រាបពាក្យអធិប្បាយក្នុងអបទានទី ៧ ដូចតទៅនេះ បទថា ចន្ទភាគានទីតីរេ ជាសត្តមីវិភត្តិ ប្រើក្នុងអត្ថនៃបញ្ចមីវិភត្តិ ប្រែថា អំពីច្រាំងនៃស្ទឹងឈ្មោះចន្ទភាគា ។ បទថា អនុសោតំ សេចក្តីថា ខ្ញុំត្រាច់ ទៅតាមស្ទឹងចំណែកខាងក្រោមរបស់ក្រសែទឹក ( ដើរបណ្តោយទឹក ) ។ បទថា សត្ត មាលុវបុប្ផនិ ចិតមារោបយឹ អហំ សេចក្តីថា ខ្ញុំបេះផ្កាជ្រៃ ៧ ផ្កាយ កខ្សាច់ពូនជាស្តូបហើយ ធ្វើនូវការបូជាត្រង់គំនរខ្សាច់ដ៏វិចិត្រនោះ ។