អដ្ឋកថាអាលុវទាយកត្ថេរាបទាន
ក្បាលទី 60 · ទំព័រ 856
គប្បីជ្រាបពាក្យអធិប្បាយក្នុងអបទានទី ៨ ដូចតទៅនេះ បទថា មហាសិន្ធុ សុទស្សនា សេចក្តីថា មានស្ទឹងឈ្មោះមហាសិន្ធុ ដែល ល្អគួរជាទីត្រេកអរនៃចិត្ត ព្រោះមានទេសភាពគួរមើល មានទឹកថ្លា មាន ខ្សាច់សស្អាត អធប្បិាយថា ក្នុងទីជិតស្ទឹងសិន្ធុនោះ ខ្ញុំបានឃើញព្រះពុទ្ធ ដែលមានរស្មីផូរផង់ គឺមានព្រះរូបស្អាត មានការស្ងប់រម្ងាប់ក្រៃលែង គឺនៅក្នុង ភាពស្ងប់ដ៏ឧត្តម បានដល់ ជាអ្នកដល់ព្រមសព្វយ៉ាង ជាអ្នកប្រាសចាក រាគៈ ។ បទថា ទិស្វាហំ វិម្ញិតាសយោ សេចក្តីថា មានចិត្តត្រេកអរ គឺ កើតនូវភាពអស្ចារ្យថា ទ្រង់មកដល់ភ្នំហិមពាន្ត ដែលគួរខ្លាចពន្លឹក បាន ដូចម្តេច ។ បទថា អាលុវំ តស្ស បទាសឹ សេចក្តីថា ខ្ញុំមានចិត្តជ្រះថ្លា បាន ថ្វាយមើមដំឡូង ដោយអើពើ ដល់ព្រះអរហន្តនោះ ។