បុណ្ឌរីកត្ថេរាបទានទី ៩

ក្បាលទី 60 · ទំព័រ 857

ក្នុងកាលនោះ ព្រះសយម្ភូព្រះនាមរោមសៈ មានរស្មីល្អ ខ្ញុំមានចិត្តជ្រះថ្លា បានថ្វាយផ្កាឈូក-ស ។ ក្នុងកប្បទី ៩៤ អំពី កប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កាឈូក-ស ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយឈូក-ស ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះបុណ្ឌរីកត្ថេរមានអាយុ បានសម្តែងនូវគាថា ទាំងនេះ ដោយប្រការដូច្នេះ ។