បណ្ណទាយកវគ្គោ

ក្បាលទី 60 · ទំព័រ 860

ខ្ញុំអង្គុយនៅក្នុងបណ្ណសាលា កំពុងបរិភោគស្លឹកឈើ ជាភោជន ព្រះសម្ពុទ្ធជាមហាឥសី ស្តេចចូលមករកខ្ញុំដែលកំពុង អង្គុយ ។ ព្រះសម្ពុទ្ធព្រះនាមសិទ្ធត្ថៈ ជាប្រទីបក្នុងលោក ព្រះអង្គ ជាអ្នករក្សានូវសត្វលោកទាំងអស់ ខ្ញុំបានថ្វាយស្លឹកឈើចំពោះ ព្រះអង្គ ដែលទ្រង់គង់នៅលើកម្រាលស្លឹកឈើ ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយ ស្លឹកឈើ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយស្លឹកឈើ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យ ជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិ ហើយ ។ បានឮថា ព្រះបណ្ណទាយកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។