អដ្ឋកថាផលទាយកត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 863

គប្បីជ្រាបពាក្យអធិប្បាយក្នុងអបទានទី ២ ដូចតទៅនេះ ភ្ជាប់សេចក្តីថា ព្រះមានព្រះភាគ ព្រះនាមសិទ្ធត្ថៈ ទ្រង់សន្តោស ស្មើដោយ ភ្នំសិនេរុ ទ្រង់មាំទាំដូចគ្នានឹងធរណី ។ បទថា វុដ្ឋហិត្វា សមាធិម្ហា សេចក្តី ថា ស្តេចចេញចាកនិរោធសមាបត្តិហើយ គឺទ្រង់ចេញចាកសមាបត្តិ ។ បទថា ភិក្ខាយ មមុបដ្ឋិតោ សេចក្តីថា កេកោពេលភិក្ខាចារ ទ្រង់ព្រះតម្រិះថា ថ្ងៃនេះ បុគ្គលណាម្នាក់ បានថ្វាយទានបន្តិចបន្តួចដល់តថាគត ផលជាច្រើន នឹងមានដល់បុគ្គលនោះ ដូច្នេះហើយ ទើបយាងចូលមករកខ្ញុំ ដែលអង្គុយ គឺចូលមកជិតខ្ញុំ ។ បទថា ហរីតកំ ។ បេ ។ ផារុសកផលានិ ច សេចក្តីថា ខ្ញុំមានចិត្តជ្រះថ្លា បានថ្វាយផ្លែឈើទាំងអស់ ដល់ព្រះមានព្រះភាគ ព្រះនាម សិទ្ធត្ថៈជាអ្នកស្វែងរកគុណធំ ទ្រង់អនុគ្រោះសត្វលោកទាំងពួង អង្គនោះ ។