ឯកបុបិ្ឆយត្ថេរាបទានទី ៤
ក្បាលទី 60 · ទំព័រ 866
កាលនោះ ខ្ញុំកើតជាបិសាចនៅត្រង់ទ្វារខាងត្បូង បាន ឃើញព្រះសម្ពុទ្ធ ព្រះអង្គមិនមានធូលី គឺរាគៈ ដូចជាព្រះអាទិត្យ មានរស្មីលឿង ។ ខ្ញុំបានថ្វាយផ្កា ១ ចំពោះព្រះវិបស្សី ព្រះអង្គ ប្រសើរជាងនរៈ ទ្រង់ស្វែងរកនូវប្រយោជន៍ ដល់សត្វលោកទាំងពួង ព្រះអង្គជាធំជាងសត្វជើងពីរ ប្រកបដោយតាទិគុណ ។ ក្នុង កប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបាន ថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះឯកបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។