មឃវបុបិ្ឆយត្ថេរាបទានទី ៥
ក្បាលទី 60 · ទំព័រ 867
ព្រះសយម្ភូ ដែលពួកមារផ្ចាញ់មិនបាន មានឥន្ទ្រិយ ដ៏ថ្លាស្អាត មិនមានកករល្អក់ ព្រះអង្គទ្រង់ចូលកាន់សមាធិ ក្បែរ ឆ្នេរស្ទឹងនម្មទា ។ កាលនោះ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានឃើញព្រះសម្ពុទ្ធ ដែលពួកមារផ្ចាញ់មិនបាន ហើយបូជាព្រះសយម្ភូ អង្គនោះ ដោយផ្កាមឃវព្រឹក្ស ។ ក្នុងកប្បទី ៩១ អំពី កប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះមឃវបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។