ឧបដ្ឋាយិកត្ថេរាបទានទី ៦
ខ្ញុំបានឃើញព្រះមហានាគ ព្រះអង្គជាធំជាងសត្វជើង ពីរ ជាច្បងក្នុងលោក ទ្រង់ជានរាសភៈ គួរទទួលនូវគ្រឿងបូជា ស្តេចទៅតាមច្រក ។ ខ្ញុំបានថ្វាយឧបដ្ឋាកម្នាក់ ដល់ព្រះមហេសី ព្រះនាមសិទ្ធត្ថៈ ដែលខ្ញុំបានឲ្យគេនិមន្ត ព្រះអង្គស្វែងរកនូវ ប្រយោជន៍ ដល់សត្វលោកទាំងពួង ។ ព្រះសម្ពុទ្ធ ជាអ្នកប្រាជ ប្រសើរ ទ្រង់ទទួលហើយ ប្រគល់ឲ្យខ្ញុំវិញ ទ្រង់ក្រោកចាក អាសនៈនោះ មានព្រះភក្ត្របែរចេញទៅកាន់បាចីនទិស ហើយ ទ្រង់ចៀសចេញទៅ ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាល នោះ ព្រោះហេតុដែលខ្ញុំបានថ្វាយឧបដ្ឋាក ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយឧបដ្ឋាក ។ ក្នុងកប្បទី ៥៧ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ព្រះនាមពលសេនៈ ទ្រង់បរិបូណ៌ ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំង សាសនារបស់ព្រះពុទ្ធខ្ញុំ បានប្រតិបត្តិហើយ ។ បានឮថា ព្រះឧបដ្ឋាយិកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។