អបទានិយត្ថេរាបទានទី ៧
ក្បាលទី 60 · ទំព័រ 869
ខ្ញុំមានចិត្តជ្រះថ្លា សម្តែងនូវអបទាន ( រឿង ) របស់ ព្រះសុគតទាំងឡាយ ព្រះអង្គស្វែងរកនូវគុណដ៏ធំ ហើយក៏ថ្វាយបង្គំ ព្រះបាទាទាំងគូ ដោយត្បូង និងដៃរបស់ខ្លួន ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានសម្តែងនូវ អបទាន ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការសម្តែង ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើ ឲ្យជាក់ច្បាស់ ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះអបទានិយត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។