អដ្ឋកថាចិតកបូជកត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 876

គប្បីជ្រាបពាក្យអធិប្បាយក្នុងអបទានទី ១ នៃវគ្គទី ៣០ ដូចតទៅនេះ បទថា អាហុតឹ យិដ្ឋុកាមោហំ សេចក្តីថា ខ្ញុំមានបំណងនឹង ធ្វើការបូជាសក្ការៈ ។ បទថា នានាបុប្ផំ សមានយឹ សេចក្តីថា ខ្ញុំបាននាំយក ផ្កា ដូចជាផ្កាចម្បា និងផ្ការាជព្រឹក្សជាដើមច្រើនប្រភេទ មករួមយ៉ាងល្អ គឺធ្វើជាគំនរ ។ បទថា សិខិនោ លោកពន្ធុនោ សេចក្តីថា ខ្ញុំបានឃើញជើងថ្ករដែល មានគំនរឧសកំពុងឆេះរុងរឿង គឺត្រូវឆេះពេញសរីរៈរបស់ព្រះមានព្រះភាគ ព្រះនាមសិខី ដែលជាផៅពង្ស គឺជាញាតិរបស់លោកទាំង ៣ ទើបនាំយក ផ្កានោះ មកធ្វើការបូជាត្រង់ជើងថ្ករ ។