អដ្ឋកថាបុប្ឆធារកត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 878

គប្បីជ្រាបពាក្យអធិប្បាយក្នុងអបទានទី ២ ដូចតទៅនេះ បទថា អជិនុត្តរវាសនោ សេចក្តីថា ស្លៀកដណ្តប់សំពត់ស្បែកខ្លា និង ស្បែកម្រឹគឆៀងស្មាខាងឆ្វេង ។ បទថា អភិញ្ញា បញ្ច និព្វត្តា សេចក្តីថា ធ្វើអភិញ្ញា ៥ គឺញាណ ៥ មានឥទ្ធិវិធញ្ញាណជាដើមឲ្យកើតឡើង គឺឲ្យ សម្រេចឡើងហើយ ។ បទថា ចន្ទស្ស បរិមជ្ជកោ សេចក្តីថា ខ្ញុំបានជាអ្នក ស្ទាបអង្អែល គឺប៉ះពាល់ព្រះចន្ទបានដោយជុំវិញ ។ បទថា វិបស្សឹ លោកបជ្ជោតំ សេចក្តីថា ខ្ញុំបានឃើញព្រះមានព្រះភាគព្រះនាមវិបស្សី ដូចគ្នានឹង ប្រទីបក្នុងលោកទាំង ៣ យាងមកក្បែរខ្ញុំ គឺបានយាងមករកជាពិសេស ។ បទថា ទិស្វា បរិច្ឆត្តកបុប្ផនិ សេចក្តីថា ខ្ញុំបាននាំយកផ្កាបារិច្ឆត្តកៈមក អំពីទេវលោក ហើយលើកឡើងបូជាដោយអាការដូចឆត្រ ខាងលើសីសៈ របស់ព្រះសាស្តាព្រះនាមវិបស្សី ។