អដ្ឋកថាឆត្តទាយកត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 880

គប្បីជ្រាបពាក្យអធិប្បាយក្នុងអបទានទី ៣ ដូចតទៅនេះ បទថា បុត្តោ មម បព្វជិតោ សេចក្តីថា បុត្តរបស់ខ្ញុំបួសហើយ ដោយ សទ្ធា ។ បទថា កាសាយវសនោ តទា សេចក្តីថា ក្នុងពេលដែលបាន បួសហើយនោះ ក៏ស្លៀកដណ្តប់ដោយសំពត់កាសាយៈ គឺបានបួសជាបព្វជិត ក្រៅសាសនា ។ បទថា សោ ច ពុទ្ធត្តំ សម្បត្តោ សេចក្តីថា បុត្តរបស់ខ្ញុំ នោះ បានសម្រេចដោយល្អនូវភាពជាសាវ័ករបស់ព្រះពុទ្ធ ក្នុងព្រះពុទ្ធទាំង ៤ អង្គ គឺសម្រេចអរហត្ត ។ បទថា និព្វុតោ លោកបូជិតោ សេចក្តីថា ជាបុគ្គលដែលសត្វលោកទាំងមូល ធ្វើសក្ការៈហើយ បរិនិព្វានហើយដោយ ខន្ធបរិនិព្វាន មានសក្ការៈដែលសត្វលោកទាំងអស់ ធ្វើការបូជាហើយ ។ បទថា វិចិនន្តោ សកំ បុត្តំ សេចក្តីថា ខ្ញុំបានសួរដល់ទីដែលបុត្តនោះទៅ ស្វែងរកបុត្តរបស់ខ្លួន គឺជាប់តាមទៅអំពីខាងក្រោយ គឺជាអ្នកជាប់តាម ទៅ ។ បទថា និព្វុតស្ស មហន្តស្ស សេចក្តីថា ខ្ញុំបានទៅដល់ត្រង់ជើងថ្ករ គឺទីប្រជុំភ្លើង ក្នុងទីប្រជុំភ្លើងនៃបុត្តរបស់ខ្ញុំនោះ ដែលឈ្មោះថា មហន្តស្ស ព្រោះប្រកបដោយគុណ មានសីលក្ខន្ធជាដើមដែលធំក្រៃលែង ។ បទថា បគ្គយ្ហ អញ្ជលឹ តត្ថ សេចក្តីថា ខ្ញុំបានផ្គងអញ្ជលី គឺប្រជុំម្រាមទាំង ១០ លើសិរសា ត្រង់ជើងថ្ករនោះ ហើយថ្វាយបង្គំជើងថ្ករ គឺគំនរអុសដែលដុត ។ បទថា សេតច្ឆត្តញ្ច បគ្គយ្ហ សេចក្តីថា មិនមែនតែថ្វាយបង្គំតែម្យ៉ាង បាន តម្កល់ គឺលើកឆត្រ-សទៀតផង ។