សទ្ទសញ្ញកត្ថេរាបទានទី ៤

ក្បាលទី 60 · ទំព័រ 882

កាលព្រះអាទិត្យមិនទាន់រះឡើង សេចក្តីជ្រះថ្លាយ៉ាង ខ្លាំង ចំពោះព្រះពុទ្ធដ៏ប្រសើរ ព្រះអង្គស្វែងរកនូវគុណដ៏ធំ ក៏ កើតមានប្រាកដក្នុងលោក ។ ខ្ញុំបានឮសំឡេងប្រកាសថា ព្រះពុទ្ធ ត្រាស់ហើយ ក្នុងទីនោះ តែខ្ញុំឥតបានឃើញព្រះជិនស្រីនោះ ហើយលុះដល់ខ្ញុំជិតនឹងមរណកាល ខ្ញុំបានចាប់ភ្លឹកនឹកដល់ ព្រះពុទ្ធ ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះ ហេតុដែលខ្ញុំបាននូវពុទ្ធសញ្ញា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផល នៃពុទ្ធបូជា ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបាន ប្រតិបត្តិហើយ ។ បានឮថា ព្រះសទ្ទសញ្ញកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។