អដ្ឋកថាសទ្ទសញ្ញកត្ថេរាបទាន
គប្បីជ្រាបពាក្យអធិប្បាយក្នុងអបទានទី ៤ ដូចតទៅនេះ បទថា អនុគ្គតម្ហិ អាទិច្ចេ សេចក្តីថា កាលព្រះអាទិត្យមិនទាន់រះ គឺកាល បច្ចូសសម័យមិនទាន់ប្រាកដ ។ បទថា បសាទោ វិបុលោ អហុ សេចក្តីថា សេចក្តីជ្រះថ្លានៃចិត្តរបស់ខ្ញុំ ដែលត្រូវរោគជាដើមបៀតបៀន មានយ៉ាងច្រើន គឺជោជន់ដោយការរពឫកដល់ព្រះពុទ្ធ ភ្ជាប់សេចក្តីថា ការប្រាកដឡើង គឺការប្រាកដ នៃព្រះពុទ្ធដ៏ប្រសើរ ជាអ្នកស្វែងរកគុណធំ មានហើយក្នុងលោក ។ បទថា ឃោសមស្សោសហំ តត្ថ សេចក្តីថា កាលសេចក្តីប្រាកដនោះកំពុង ប្រព្រឹត្តទៅ ខ្ញុំមានជំងឺ បានឮសំឡេងគឹកកងថា ព្រះពុទ្ធកើតឡើងហើយ ។ បទថា ន ច បស្សាមិ តំ ជិនំ សេចក្តីថា ខ្ញុំមិនបានឃើញនូវព្រះសម្មាសម្ពុទ្ធ ដែលទ្រង់ឈ្នះមារទាំង ៥ អង្គនោះ គឺខ្ញុំមានជំងឺធ្ងន់ ទើបមិនអាច ទៅគាល់បាន ។ បទថា មរណញ្ច អនុប្បត្តោ សេចក្តីថា ដល់កាលជិត ស្លាប់ គឺជាអ្នកកេកោនឹងស្លាប់ ។ បទថា ពុទ្ធសញ្ញមនុស្សរឹ សេចក្តីថា ខ្ញុំ បានរពឫកដល់ព្រះនាមព្រះពុទ្ធ គឺបានធ្វើអារម្មណ៍ គឺព្រះពុទ្ធក្នុងចិត្ត ។