គោសីសនិក្កេបកត្ថេរាបទានទី ៥

ក្បាលទី 60 · ទំព័រ 884

ខ្ញុំបានក្រាលកម្រាលទ្រនាប់ជើង ចេញអំពីទ្វារ អារាម ( ថ្វាយចំពោះសង្ឃ ) ខ្ញុំបានទទួលកុសលកម្មរបស់ ខ្លួននេះ នេះជាផលនៃបុព្វកម្ម ។ ខ្ញុំបាននូវពាហនៈទាំងអស់ នោះ គឺសេះអាជានេយ្យ មានសន្ទុះដូចខ្យល់ និងសេះសិន្ធព ជាពាហនៈដ៏លឿន នេះជាផលនៃកម្រាលទ្រនាប់ជើង ។ ឱ គ្រឿងសក្ការៈ ជាសក្ការៈដ៏ថ្លៃថ្លា ដែលខ្ញុំបានធ្វើហើយដោយ ប្រពៃ ចំពោះបុញ្ញក្ខេត្តដ៏ល្អ គ្រឿងសក្ការៈដទៃ មិនដល់មួយ ចំណិតនៃសក្ការៈដែលខ្ញុំធ្វើចំពោះសង្ឃឡើយ ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានក្រាលកម្រាល ទ្រនាប់ជើង ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃកម្រាល ។ ក្នុងកប្បទី ៧៥ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ១ អង្គ ព្រះនាម សុបតិដ្ឋិតៈ ទ្រង់មានតេជះច្រើន មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិ ហើយ ។ បានឮថា ព្រះគោសីសនិក្ខេបកត្ថេរមានអាយុ បានសម្តែង នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។