អដ្ឋកថាគោសីសនិក្កេបកត្ថេរាបទាន
គប្បីជ្រាបពាក្យអធិប្បាយក្នុងអបទានទី ៥ ដូចតទៅនេះ បទថា អារាមទ្វារា និក្ខម្ម សេចក្តីថា ត្រង់ផ្លូវទ្វារដែលសង្ឃចេញចាក អារាម ។ បទថា គោសីសំ សន្ថតំ មយា សេចក្តីថា ត្រង់ទ្វារដែលចេញ នោះ ខ្ញុំបានក្រាលខ្លឹមចន្ទន៍ស សម្រាប់ដើរជាន់ដោយចេតនាថា គូនៃបាទា របស់ព្រះមានព្រះភាគ និងគូនៃជើងរបស់ភិក្ខុសង្ឃ កុំជាន់ត្រង់ភក់ឡើយ ។ បទថា អនុភោមិ សកំ កម្មំ សេចក្តីថា ដោយកម្លាំងនៃកម្មដែលខ្លួនក្រាល ឈើចន្ទន៍ស ទើបខ្ញុំបានសោយផល គឺមានសេះអាជានេយ្យ ដែលមាន សន្ទុះដូចខ្យល់ មានសេះសិន្ធពជាពាហនៈ ដែលមានសន្ទុះរហ័សជាដើម ។ បទថា អហោ ការំ បរមការំ សេចក្តីថា កិច្ចបន្តិចបន្តួចដែលខ្ញុំធ្វើដោយល្អ ក្នុងព្រះសង្ឃដែលជាខេត្តដ៏ល្អ ព្រោះផលច្រើន ទើបឲ្យផលច្រើន គឺឧត្តម ជាការអស្ចារ្យពិតហ្ន៎ ។ លោកអធិប្បាយថា ខ្ញុំបានធ្វើកម្ម គឺការក្រាលដើម ចន្ទន៍សក្នុងខេត្តនៃព្រះសង្ឃ ដែលមានកាយសមាចារ និងវចីសមាចារដ៏ បរិសុទ្ធ ប្រាសចាកទោស មានរាគៈ និងទោសៈជាដើម កម្មនេះ ឲ្យផល ។ ច្រើន ប្រៀបដូចស្រូវសាលីដែលព្រោះក្នុងស្រែដែលប្រាសចាកទោស មាន ស្មៅជាដើម រមែងឲ្យផលច្រើន ដូច្នោះ ។ បទថា ន អញ្ញំ កលមគ្ឃតិ ភ្ជាប់សេចក្តីថា កម្មដទៃដែលធ្វើក្រៅសាសនា មានផលមិនដល់ចម្រៀក គឺចំណែកទី ១៦ នៃការធ្វើសក្ការៈដែលធ្វើក្នុងសង្ឃ ។