បទបូជកត្ថេរាបទានទី ៦
ក្បាលទី 60 · ទំព័រ 887
កាលនោះ ខ្ញុំកើតជាកិន្នរ នៅនាភ្នំហិមពាន្ត បាន ឃើញព្រះសម្ពុទ្ធ ព្រះអង្គប្រាសចាកធូលី គឺរាគៈ ដូចជាព្រះ អាទិត្យ មានរស្មីលឿង ។ កាលនោះ ខ្ញុំចូលទៅរកព្រះពុទ្ធ ព្រះនាម វិបស្សី ព្រះអង្គជានាយកនៃសត្វលោក ហើយស្រោចនូវខ្លឹម ចន្ទន៍ និងក្រស្នា លើព្រះបាទាក្នុងកាលនោះ ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាព្រះបាទា ខ្ញុំមិនដែល ស្គាល់ទុគ្គតិ នេះជាផលនៃការបូជាព្រះបាទា ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះបទបូជកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។