តេសកិត្តិកត្ថេរាបទានទី ៧

ក្បាលទី 60 · ទំព័រ 888

ក្នុងកាលនោះ ខ្ញុំកើតជាព្រាហ្មណ៍ ឈ្មោះឧបសាល្ញកៈ ខ្ញុំដើរចូលទៅក្នុងព្រៃធំ បានឃើញព្រះលោកនាថ ជានរាស់ភៈ គួរទទួលនូវគ្រឿងបូជារបស់សត្វលោក ហើយខ្ញុំថ្វាយបង្គំទៀប ព្រះបាទា ព្រះពុទ្ធទ្រង់ជ្រាបថា ខ្ញុំមានចិត្តជ្រះថ្លាហើយ ក៏ស្តេច បាត់ទៅ ។ ខ្ញុំចេញចាកព្រៃធំនោះ ក៏បានរពឫកនឹកដល់ព្រះពុទ្ធដ៏ ប្រសើរ ខ្ញុំបានសរសើរនូវប្រទេសនោះ ហើយរីករាយក្នុងស្ថាន សួគ៌ អស់ ១ កប្ប ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះ ហេតុដែលខ្ញុំបានពោលសរេសើរនូវប្រទេស ខ្ញុំមិនដែលស្គាល់ ទុគ្គតិ នេះជាផលនៃការសរសើរ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះតេសកិត្តិកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។