សរណគមនិយត្ថេរាបទានទី ៨
ក្បាលទី 60 · ទំព័រ 889
កាលនោះ ខ្ញុំកើតជាព្រានព្រៃ នៅនាភ្នំហិមពាន្ត បាន ឃើញព្រះពុទ្ធ ព្រះនាមវិបស្សី ព្រះអង្គជាចម្បងក្នុងលោក ជា នរាសភៈ ។ ខ្ញុំចូលទៅជិតព្រះសម្ពុទ្ធ ធ្វើនូវការបម្រើ ទាំងបាន ថ្វាយខ្លួនជាឧបាសក ដល់សរណៈ ( ក្នុងសម្នាក់ ) នៃព្រះសម្ពុទ្ធ ព្រះអង្គជាធំជាងសត្វជើង ២ ប្រកបដោយតាទិគុណ ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានដល់សរណៈ ខ្ញុំមិន ដែលស្គាល់ទុគ្គតិ នេះជាផលនៃសរណៈ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះសរណគមនិយត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។