អមបិណ្ឌិយត្ថេរាបទានទី ៩
ក្បាលទី 60 · ទំព័រ 890
ខ្ញុំឈ្មោះរោមសៈ តែគេស្គាល់រាល់គ្នាថាទានវៈ ខ្ញុំបាន ថ្វាយផ្លែស្វាយមួយដុំ ដល់ព្រះពុទ្ធ ព្រះនាមវិបស្សី ព្រះអង្គ ស្វែងរកនូវគុណដ៏ធំ ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុ ដែលខ្ញុំបានថ្វាយផ្លែស្វាយ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃ ការថ្វាយផ្លែស្វាយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះអម្ពបិណ្ឌិយត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។