អនុសំសាវកត្ថេរាបទានទី ១០

ក្បាលទី 60 · ទំព័រ 891

ខ្ញុំបានឃើញព្រះជិនស្រី ព្រះនាមវិបស្សី កំពុងត្រាច់ ទៅបិណ្ឌបាត បានថ្វាយចង្ហាន់ ១ វែក ដល់ព្រះសម្ពុទ្ធ ព្រះអង្គ ជាធំជាងសត្វជើង ២ ទ្រង់ប្រកបដោយតាទិគុណ ។ កាលនោះ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានថ្វាយបង្គំ ពោលសរសើរ ព្រះពុទ្ធ ដើម្បីសម្រេចនូវប្រយោជន៍ដ៏ខ្ពង់ខ្ពស់ ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានសរសើរព្រះពុទ្ធ ខ្ញុំមិនដែល ស្គាល់ទុគ្គតិ នេះជាផលនៃការសរសើរ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះអនុសំសាវកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។ អនុសំសាវកត្ថេរាបទាន ចប់ ឧទ្ទាន ចិតកបូជកត្ថេរាបទាន ១ បុប្ផធារកត្ថេរាបទាន ១ ឆត្តទាយកត្ថេរាបទាន ១ សទ្ទសញ្ញកត្ថេរាបទាន ១ កូសីសនិក្ខេបកត្ថេរាបទាន ១ បទបូជកត្ថេរាបទាន ១ ទេសកិត្តិកត្ថេរាបទាន ១ សរណគមនិយត្ថេរាបទាន ១ អម្ពបិណ្ឌិយត្ថេរាបទាន ១ អនុសំសាវកត្ថេរាបទាន ១ មានគាថា ៤៧ ដែលពួកអ្នកប្រាជរាប់ហើយ ។ កណិការបុប្ផិយវគ្គ ១ ហត្ថិវគ្គ ១ អាលម្ពនទាយកវគ្គ ១ ឧទកាសនទាយិវគ្គ ១ តុវរទាយិវគ្គ ១ ថោមកវគ្គ ១ ឧក្ខេបវគ្គ ១ សីសុបធានវគ្គ ១ បណ្ណទាយវគ្គ ១ ចិតកបូជកវគ្គ ១ ក្នុងវគ្គនេះ មានគាថា ៤៥១ ដោយ សព្វគ្រប់ ។ គាថាទាំងអស់ ១២៥ ផង លើសពីនោះ ៧២ ទៀតផង នៃបទ ១៣០ ដែលអ្នកប្រាជ ជាអ្នក ឃើញនូវប្រយោជន៍ បានរាប់ឃើញហើយ ។