បទុមកេសរិយវគ្គទី ៣១
ក្បាលទី 60 · ទំព័រ 894
ក្នុងភពមុន ខ្ញុំកើតជាដំរីឈ្មោះមាតង្គៈ នៅជិតពួកឥសី បានរោយរាយកេសរផ្កាឈូក ដោយចិត្តជ្រះថ្លា ថ្វាយចំពោះព្រះ បច្ចេកពុទ្ធទាំងឡាយ ដែលទ្រង់ស្វែងរកនូវគុណដ៏ធំ ។ ខ្ញុំធ្វើចិត្តឲ្យ ជ្រះថ្លា ចំពោះព្រះបច្ចេកពុទ្ធទាំងនោះ ទ្រង់ឈ្នះមារដ៏ប្រសើរ ទ្រង់ មានរាគៈកម្ចាត់បង់ហើយ ប្រកបដោយតាទិគុណ ហើយបានរីករាយ ក្នុងស្ថានសួគ៌ អស់ ១ កប្ប ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានរោយកេសរផ្កា ខ្ញុំមិនដែល ស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះបទុមកេសរិយត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។