បទុមកេសរវគ្គ

ក្បាលទី 60 · ទំព័រ 907

ខ្ញុំបានឃើញសាវ័ករបស់ព្រះមុនី ព្រះនាមអត្ថទស្សី កំពុងធ្វើនវកម្ម ខ្ញុំក៏ដើរចូលទៅក្នុងដែន ។ កាលដែលនវកម្មរួចស្រេច ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ ក៏បានថ្វាយថ្នាំលាប ដល់សាវ័ក ជាបុញ្ញក្ខេត្តដ៏ប្រសើរ ។ ក្នុងកប្បទី ១៨០០ ក្នុង កាលនោះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ខ្ញុំមិនដែល ស្គាល់ទុគ្គតិ នេះជាផលនៃថ្នាំលាប ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះអនុលេបទាយកត្ថេរមានអាយុ បានសម្តែង នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។ គប្បីជ្រាបពាក្យអធិប្បាយក្នុងអបទានទី ៨ ដូចតទៅនេះ បទថា និដ្ឋិតេ នវកម្មេ ច សេចក្តីថា កាលការធ្វើសីមាដល់នូវការសម្រេច ហើយ ។ បទថា អនុលេបមទាសហំ សេចក្តីថា ខ្ញុំបានឲ្យនូវការបូកលាប ដោយបាយ-អ ខាងក្រោយ គឺប្រើបាយអបូកពីលើ ។ ខ្ញុំបានយល់សប្តិឃើញថា ព្រះសិទ្ធត្ថៈ ជាលោកនាយក ទ្រង់ជាឆ្នើមក្នុងត្រៃលោក ទ្រង់ប្រសើរជាងពួកនរៈ ទ្រង់មាន ឥន្ទ្រិយស្ងប់រម្ងាប់ ស្តេចពុទ្ធដំណើរទៅក្នុងចន្លោះព្រៃ ទ្រង់មាន រស្មីដូចព្រះអាទិត្យ ដែលទើបនឹងរះ ឬដូចព្រះអាទិត្យដែលមាន រស្មីលឿង ខ្ញុំបានញ៉ាំងចិត្តឲ្យជ្រះថ្លា ចំពោះព្រះអង្គនោះហើយ បានទៅកើតក្នុងសុគតិ ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាល នោះ ព្រោះហេតុដែលខ្ញុំបាននូវសញ្ញា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធសញ្ញា ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះពុទ្ធសញ្ញិកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ