អារក្ខទាយកវគ្គោ

ក្បាលទី 61 · ទំព័រ 2

ខ្ញុំបានឲ្យគេធ្វើរបងផង ខ្ញុំបានថ្វាយជនអ្នករក្សាផង ដល់ព្រះមុនី ព្រះនាមធម្មទស្សី ទ្រង់ជាធំជាងសត្វជើងពីរ ប្រកបដោយតាទិគុណ ។ ក្នុងកប្បទី ១…៨០០ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានធ្វើ កុសលកម្ម ខ្ញុំមិនដែលស្គាល់ទុគ្គតិ ខ្ញុំបានដល់នូវការអស់ទៅនៃអាសវៈ ដោយ សេសសល់នៃកម្មនោះ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះអារក្ខទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។