ភោជនទាយកត្ថេរាបទានទី ២
ព្រះជិនស្រី ទ្រង់មានព្រះជាតិដ៏ល្អ ដូចលំពង់សាលព្រឹក្ស ទ្រង់ មានកម្ពស់សមដូចដើមម្រុំ ទ្រង់រុងរឿងសព្វកាល ដូចលំពង់ឥន្ទព្រឹក្ស ព្ធដ៏ អាកាស ។ ខ្ញុំមានចិត្តជ្រះថ្លា បានថ្វាយភោជនដល់ព្រះវេស្សភូអង្គនោះ ដែល ជាទេវតាក្រៃលែងជាងទេវតា ទ្រង់ស្វែងរកនូវគុណដ៏ធំ ។ ព្រះពុទ្ធជាសយម្ភូ ទ្រង់ឈ្នះមារ ទ្រង់អនុមោទនាភោជនទានរបស់ខ្ញុំនោះថា ផលចូរសម្រេច ដល់អ្នកក្នុងភពដែលអ្នកកើតចុះ ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ក្នុងកាល នោះ ព្រោះហេតុដែលខ្ញុំបានថ្វាយទាន ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផល នៃភោជនទាន ។ ក្នុងកប្បទី ២៥ អំពីកប្បនេះ ខ្ញុំបានកើតជា ស្តេចចក្រពត្តិ មួយអង្គ ព្រះនាមអមិត្តកៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំង ច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបាន ធ្វើឲ្យជាក់ច្បាស់ ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះភោជនទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។