គតសញ្ញកត្ថេរាបទានទី ៣

ក្បាលទី 61 · ទំព័រ 4

ខ្ញុំបានឃើញព្រះជិនស្រី ព្រះនាមសិទ្ធត្ថ ស្តេចពុទ្ធដំណើរទៅកាន់ ឋានសួគ៌ ព្ធដ៏អាកាសដែលមិនមានស្នាមជើង ខ្ញុំបានឃើញនូវចីវរព្រះ សម្មាសម្ពុទ្ធដែលខ្យល់បក់ត្រូវហើយ សេចក្តីត្រេកអររបស់ខ្ញុំ ទុកជាគ្រឿង បូជា ព្រោះឃើញដំណើរព្រះមុនីក្នុងខណៈនោះ ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបាននូវសញ្ញា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធសញ្ញា ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះគតសញ្ញកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះដោយ ប្រការដូច្នេះ ។