អដ្ឋកថាសទ្ទសញ្ញកត្ថេរាបទាន

ក្បាលទី 61 · ទំព័រ 13

គប្បីជ្រាបពាក្យអធិប្បាយក្នុងអបទានទី ៧ ដូចតទៅនេះថា បទថា សុទស្សនោ មហាវីរោ ភ្ជាប់សេចក្តីថា ព្រះមានព្រះភាគ ព្រះនាម ថា សិទ្ធត្ថៈ ទ្រង់មានព្រះរូបឆោមល្អគួរមើល គឺមានព្រះរូបគួរពេញចិត្ត ទ្រង់មានព្រះសរីរៈដល់ព្រមដោយមហាបុរិសលក្ខណៈ ៣២ ទ្រង់មានវីរិយៈ ច្រើន ។ បទថា វសតិឃរមុត្តមេ សេចក្តីថា គង់ក្នុងវិហារដ៏ប្រសើរ ។