កុមុទមាលិយត្ថេរាបទានទី ១០

ក្បាលទី 61 · ទំព័រ 16

ខ្ញុំយកកម្រងផ្កាកុមុទ ទៅបូជាព្រះពុទ្ធដ៏ប្រសើរ ព្រះនាម វិបស្សី ជាឧសភៈដ៏ប្រសើរ ទ្រង់មានព្យាយាម ជាអ្នកស្វែងរកនូវគុណដ៏ធំ ទ្រង់ឈ្នះមារ ជាមហាវីរបុរស ដូចរាជសីហ៍ ជាអភិជាតិ ទ្រង់គួរទទួល គ្រឿងបូជា កំពុងពុទ្ធដំណើរក្នុងច្រក ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុង កាលនោះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផល នៃពុទ្ធបូជា ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យ ជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះកុមុទមាលិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។ ចប់ កុមុទមាលិយត្ថេរាបទាន ។ ឧទ្ទាន អារក្ខទាយកត្ថេរាបទាន ១ ភោជនទាយកត្ថេរាបទាន ១ គតសញ្ញកត្ថេរាបទាន ១ បទុមិយត្ថេរាបទាន ១ បុប្ផាសនទាយកត្ថេរាបទាន ១ អាសនត្ថវិកត្ថេរាបទាន ១ សទ្ទសញ្ញកត្ថេរាបទាន ១ តិរំសិយត្ថេរាបទាន ១ នាលិបុប្ផិយត្ថេរាបទាន ១ កុមុទមាលិយត្ថេរាបទាន ១ មានគាថា ៥៧ ។ តិរំសិយត្ថេរាបទាន ជាដើម