ឧម្មាបុប្ផិយវគ្គទី ៣៣

ក្បាលទី 61 · ទំព័រ 18

ខ្ញុំបានឃើញព្រះសិទ្ធត្ថប្រសើរជាងពួកនរៈ ទ្រង់មានព្រះទ័យ តម្កល់មាំខ្ជាប់ខ្ជួន ទ្រង់ឈ្នះមារ ទ្រង់ចូលសមាធិ ។ ខ្ញុំកាន់យកផ្កា ត្រកៀត បូជាព្រះពុទ្ធ ផ្កាទាំងអស់មានក្បាលតែមូយ មានទងឡើងលើ មានមុខចុះក្រោម វិចិត្រល្អ ដូចជាកម្រាលផ្កា ប្រតិស្ឋានព្ធដ៏អាកាស ខ្ញុំបានកើតក្នុង ឋានតុសិត ដោយចិត្តជ្រះថ្លានោះ ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាល នោះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃ ពុទ្ធបូជា ។ ក្នុងកប្បទី ៥៥ អំពីកប្បនេះ ក្នុងកាលនោះ ខ្ញុំបានកើតជាស្តេច ចក្រពត្តិមួយអង្គព្រះនាមសមន្តច្ឆទនៈ ជាធំលើផែនដី ទ្រង់មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះឧម្មាបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។