បុឡិនបូជកត្ថេរាបទានទី ២
ខ្ញុំបានឃើញព្រះពុទ្ធ ប្រសើរជាងនរៈ ទ្រង់យាងយាសដូច លំពង់ថ្ងាន់ ឬដូចនិសភអាជានេយ្យ ទ្រង់រុងរឿង ភ្លឺស្វាង ដូចផ្កាយព្រឹក ។ ខ្ញុំផ្គងអញ្ជលីថ្វាយបង្គំព្រះសាស្តា ហើយសរសើរព្រះសាស្តា ខ្ញុំរីករាយដោយ កុសលកម្មរបស់ខ្លួន ។ ខ្ញុំបានកើបខ្សាច់ដ៏ស្អាត ដក់មួយថ្នក់ យកទៅរោយរាយត្រ ង់ផ្លូវដែលព្រះមហេសី ព្រះនាមវិបស្សី ស្តេចយាងទៅ ។ លំដាប់នោះ ខ្ញុំមានចិត្តជ្រះថ្លា បានចាក់ខ្សាច់ពាក់កណ្តាល ត្រង់បង្ហា សម្រាប់សម្រាក ក្នុងវេលាថ្ងៃនៃព្រះពុទ្ធ ទ្រង់ជាធំជាងសត្វជើងពីរ ប្រកបដោយតាទិគុណ ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានរោយរាយខ្សាច់ ខ្ញុំមិន ដែលស្គាល់ទុគ្គតិ នេះជាផលនៃការរោយរាយខ្សាច់ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះបុឡិនបូជកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។