និគ្គុណ្ឌិបុប្ផិយត្ថេរាបទានទី ៧

ក្បាលទី 61 · ទំព័រ 25

កាលណាទេវតានឹងច្យុតចាកពួកទេវតា ដោយអស់អាយុ សំឡេង ៣ យ៉ាងរបស់ពួកទេវតាអ្នករីករាយតាម តែងលាន់ឮឡើងថា ម្នាល អ្នកដ៏ចម្រើន បើអ្នកចុះចាកទេវលោកនេះ ចូរទៅកាន់សុគតិ កើតជាមួយនឹង ពួកមនុស្សចុះ លុះអ្នកបានកើតជាមនុស្សហើយ ចូរបាននូវសទ្ធាដ៏ប្រសើរ ចំពោះព្រះសទ្ធម្ម សទ្ធានោះដែលអ្នកតម្កល់មាំហើយ នឹងកើតជាបឫសខ្ជាប់ខ្ជួន មិនកម្រើកក្នុងព្រះសទ្ធម្ម ដែលព្រះមានព្រះភាគទ្រង់សម្តែងល្អហើយ ដរាប ដល់អស់ជីវិត ។ អ្នកចូរធ្វើនូវកុសលដោយកាយ ចូរធ្វើកុសលដោយវាចាឲ្យ ច្រើន ចូរធ្វើកុសលដោយចិត្ត មិនមានព្យាបាទ មិនមានឧបធិ ។ អ្នកចូរធ្វើ បុណ្យឲ្យច្រើនជាងនោះ គឺធ្វើបុណ្យនោះឲ្យច្រើន ដោយការបរិច្ចាគទាន ហើយតាំងនៅក្នុងព្រហ្មចរិយៈ គឺព្រះសទ្ធម្មដ៏ប្រសើរដទៃទៀតចុះ ។ ម្នាល ទេវតា អ្នកចូរមក ( កាន់ទេវលោក ) នេះវិញឲ្យរឿយៗ ដោយសេចក្តី អនុគ្រោះនេះ ដូចពួកអ្នកប្រាជតែងត្រេកអររកទេវតាដ៏ប្រសើរដែលច្យុត ។ កាលនោះ ខ្ញុំមានសេចក្តីតក់ស្លុត ក្នុងទីប្រជុំពួកទេវតាថា អាត្មាអញច្យុត ចាកទេវលោកនេះ នឹងទៅកាន់កំណើតណាអេះ ។ ស្រាប់តែមានសមណៈ មានឥន្ទ្រិយអប់រំហើយ ជ្រាបសេចក្តីសង្វេគរបស់ខ្ញុំ សមណៈនោះ មានសេចក្តី ប្រាថ្នានឹងស្រង់ខ្ញុំ បានមកកាន់សំណាក់ខ្ញុំ ។ កាលនោះ សាវ័ករបស់ព្រះ បទុមុត្តរៈ ព្រះនាមសុមនៈ បានប្រៀនប្រដៅនូវអត្ថនិងធម៌ ហើយញ៉ាំងខ្ញុំ ឲ្យសង្វេគ ។ ចប់ ភាណវារៈ ទី ១២ ។ ខ្ញុំបានស្តាប់ពាក្យនៃព្រះថេរៈនោះហើយ ក៏ញ៉ាំងចិត្តឲ្យជ្រះថ្លា ក្នុងព្រះពុទ្ធជាម្ចាស់ ខ្ញុំថ្វាយបង្គំព្រះថេរៈ ជាអ្នកប្រាជអង្គនោះ មិនយូរបុន្មាន ខ្ញុំក៏ធ្វើ មរណកាលក្នុងទីនោះ ។ ខ្ញុំនោះត្រូវកុសលមូលដាស់តឿន ក៏បានទៅកើត ក្នុងទីនោះដដែ