ឧទកបូជកត្ថេរាបទានទី ២

ក្បាលទី 61 · ទំព័រ 36

( ខ្ញុំបានឃើញ ) នូវព្រះសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ ទ្រង់ មានវណ្ណៈដូចមាស កំពុងពុទ្ធដំណើរទៅព្ធដ៏អាកាស រុងរឿងដូចភ្លើងឆេះខ្លាញ់ ឬដូចភ្លើងកំពុងឆេះ ខ្ញុំក្បង់យកទឹកដោយដៃ សាចឡើងទៅព្ធដ៏អាកាស ឯព្រះពុទ្ធ ជាឥសីទ្រង់ព្យាយាមធំ ប្រកបដោយសេចក្តីករុណា ទ្រង់ទទួលយក ។ ព្រះសាស្តាព្រះនាមបទុមុត្តរៈ ប្រថាប់នៅព្ធដ៏អាកាស ទ្រង់ជ្រាបនូវសេចក្តី ត្រិះរិះរបស់ខ្ញុំហើយ ទើបត្រាស់នូវគាថានេះថា អ្នកនឹងមិនទៅកាន់ទុគ្គតិ អស់ មួយសែនកប្ប ដោយការថ្វាយទឹកនេះផង ដោយការញ៉ាំងបីតិឲ្យកើតឡើង ផង ។ បពិត្រព្រះអង្គជាធំជាងសត្វជើងពីរ ជាច្បងក្នុងលោក ប្រសើរជាងពួកនរៈ ខ្ញុំព្រះអង្គលះបង់នូវការឈ្នះនិងការចាញ់ ហើយបានដល់នូវអចលដ្ឋាន ដោយកុសលកម្មនោះ ។ ក្នុងកប្បទី ១៦៥ អំពីកប្បនេះ ខ្ញុំបានកើតជា ស្តេចចក្រពត្តិ ៣ ជាតិ ព្រះនាមសហស្សរាជ ទ្រង់មានសមុទ្ទទាំង ៤ ជាទី បំផុត ជាធំជាងពួកជន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិ ហើយ ។ បានឮថា ព្រះឧទកបូជកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។