បុន្ថាគបុប្ផិយត្ថេរាបទានទី ៣
ក្បាលទី 61 · ទំព័រ 37
ខ្ញុំបានកើតជាព្រានព្រៃ អាស្រ័យនៅក្នុងព្រៃធំ បានឃើញ នូវឈើបុន្នាគ ដែលមានផ្ការីក ក៏នឹកដល់ព្រះសម្ពុទ្ធដ៏ប្រសើរ ។ ខ្ញុំបេះយក ផ្កាដែលមានក្លិនក្រអូបឈ្ងុយឈ្ងប់ល្អនោះ ធ្វើជាព្រះស្តូបលើផ្នូកខ្សាច់ ហើយ បូជាចំពោះព្រះសម្ពុទ្ធ ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែល ខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ ក្នុងកប្បទី ៩១ ខ្ញុំបានកើតជាស្តេចចក្រពត្តិមួយព្រះអង្គ ព្រះនាមតមោនុទៈ ទ្រង់បរិបូណ៌ដោយ កែវ ៧ ប្រការ មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំក៏បានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបាន ប្រតិបត្តិហើយ ។ បានឮថា ព្រះបុន្នាគបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។