បភង្ករត្ថេរាបទានទី ៦

ក្បាលទី 61 · ទំព័រ 41

ចេតិយរបស់ព្រះមានព្រះភាគ ព្រះនាមបទុមុត្តរៈ ជាច្បងក្នុង លោក ប្រកបដោយតាទិគុណ តាំងនៅក្នុងព្រៃធំ ជាទីកុះករដោយម្រឹគ សាហាវ ។ បុគ្គលណាមួយ មិនអាចនឹងទៅថ្វាយបង្គំចេតិយបានឡើយ ចេតិយ នោះត្រូវស្មៅនិងឈើវល្លិរួបរឹតរលើងរលំ ។ កាលនោះ ខ្ញុំជាអ្នកធ្វើការងារ ក្នុងព្រៃ ជាមួយនឹងបិតានិងជីតា ក៏បានឃើញព្រះស្តូបក្នុងព្រៃធំ ដែលមាន ស្មៅ វល្លិ រួបរឹតរលើងរលំនោះ ។ លុះខ្ញុំឃើញពុទ្ធស្តូបហើយ ក៏តាំងចិត្ត គោរពថា ព្រះស្តូបរបស់ព្រះសម្ពុទ្ធដ៏ប្រសើរនេះ នៅក្នុងព្រៃ រលើងរលំខូច ខាតអស់ អ្នកស្គាល់គុណនិងទោសនៃចេតិយនោះ បើមិនបានជម្រះនូវពុទ្ធស្តូប ដែលមិនកំបាំង មិនសមគួរ ត្រឡប់ទៅប្រកបការងារដទៃវិញ ការណ៍ នោះមិនសមគួរទេ ។ ទើបខ្ញុំជម្រះស្មៅនិងឈើវល្លិ លើព្រះចេតិយ ហើយ ថ្វាយបង្គំ រួចថយក្រោយអស់ ៨ ជំហាន រួចដើរចេញទៅ ។ លុះខ្ញុំលះបង់ រាងកាយជារបស់មនុស្សហើយ បានទៅកើតក្នុងឋានតាវត្តិង្ស ដោយ កុសលកម្មដែលខ្លួនសាងល្អនោះផង ដោយការតាំងចេតនានោះផង ។ វិមាន របស់ខ្ញុំដែលបុញ្ញកម្មតាក់តែងល្អហើយ ក្នុងឋានតាវត្តិង្សនោះ មានវណ្ណៈ ភ្លឺផ្លេកដូចមាស មានកម្ពស់ ៦០ យោជន៍ មានទំហំ ៣០ យោជន៍ ។ ខ្ញុំបានសោយទេវរាជ្យអស់ ៣០០ ដង បានកើតជាស្តេចចក្រពត្តិ ២៥ ដង ទៀត ។ ខ្ញុំកាលអន្ទោលទៅក្នុងភពធំភពតូច រមែងបានភោគៈច្រើន ការខ្វះខាត ដោយភោគៈរបស់ខ្ញុំមិនមានឡើយ នេះជាផលនៃការជម្រះ ។ កាលខ្ញុំទៅក្នុង ព្រៃធំ តែងទៅដោយគ្រែស្នែង ឬជិះលើកដំរី ខ្ញុំទៅកាន់ទិសណាៗ ព្រៃ រមែងសម្រេចជាទីពឹង ( របស់ខ្ញុំក្នុងទិសនោះៗ ) ។ ខ្ញុំប្រកបហើយដោយ បុញ្ញកម្ម មិនដែលឃើញដង្គត់ឬបន្លាដោយចក្ខុឡើយ ដង្គត់ជាដើមនោះ តែង ចៀសចេញទៅឯង ៗ ។ ខ្ញុំមិនដ