ឧត្តរេយ្យទាយកត្ថេរាបទានទី ៨
កាលនោះ ខ្ញុំជាព្រាហ្មណ៍នៅក្នុងនគរហង្សវតី ជាអ្នកស្វាធ្យាយមន្ត ចេះចាំមន្ត ចេះចប់ត្រៃវេទ ។ ជាអ្នកមានជាតិខ្ពង់ខ្ពស់ផង ជា អ្នកសិក្សាស្ទាត់ផង មានពួកសិស្សចោមរោមផង កាលនោះ ខ្ញុំចេញអំពី ទីក្រុង ដើម្បីនឹងទៅងូតទឹក ។ ព្រះជិនស្រីព្រះនាមបទុមុត្តរៈ ទ្រង់ជ្រាបច្បាស់ នូវត្រៃលោក ទ្រង់ដល់នូវត្រើយនៃធម៌ទាំងពួង ស្តេចពុទ្ធដំណើរទៅកាន់ទីក្រុង មួយអន្លើដោយព្រះខីណាស្រពមួយពាន់អង្គ ។ ខ្ញុំបានឃើញព្រះសម្ពុទ្ធដែល មានព្រះរូបល្អដូចមាស ទ្រង់មិនញាប់ញ័រ ដូចរូបដែលគេកសាង មានពួក ព្រះអរហន្តចោមរោម លុះខ្ញុំឃើញហើយ ក៏ញ៉ាំងចិត្តឲ្យជ្រះថ្លា ។ ខ្ញុំមាន ចិត្តជ្រះថ្លា មានចិត្តរីករាយ ធ្វើនូវអញ្ជលីលើត្បូង ហើយនមស្ការចំពោះព្រះ សម្ពុទ្ធទ្រង់មានវត្តល្អ ហើយថ្វាយសំពត់សាដក ។ ខ្ញុំផ្គងអញ្ជលី ទាំងសងខាង ហើយលើកឡើងនូវសំពត់សាដកនោះ ពួកពុទ្ធបរិស័ទ មានត្រឹមណា សំពត់សាដក ក៏គ្របត្រឹមនោះ ។ កាលនោះឯង សាដកនោះ គ្របទៅលើ ភិក្ខុបរិស័ទ មានចំនួនច្រើនរូប ដែលកំពុងត្រាច់ទៅបិណ្ឌបាត ធ្វើឲ្យខ្ញុំរីករាយ ចិត្តជាខ្លាំងក្រៃលែង ។ កាលខ្ញុំចេញអំពីផ្ទះ ព្រះសយម្ភូជាអគ្គបុគ្គលសាស្តាចារ្យ ទ្រង់ប្រថាប់ត្រង់ថ្នល់ ហើយធ្វើអនុមោទនាថា បុគ្គលណាមានចិត្ត ជ្រះថ្លា មានចិត្តសោមនស្ស បានថ្វាយសាដកដល់តថាគត តថាគតនឹងសរសើរ បុគ្គលនោះ អ្នកទាំងឡាយចូរស្តាប់តថាគតសម្តែងចុះ បុគ្គលអ្នកថ្វាយ សាដកនេះ នឹងបានរីករាយក្នុងទេវលោកអស់ ៣០…០០០ កប្ប កើតជា ព្រះឥន្ទសោយទេវរាជ្យ ៥០ ដង បុគ្គលអ្នកបរិបូណ៌ដោយបុញ្ញកម្មនេះ កាល នៅក្នុងទេវលោក មានសំពត់បិទបាំងដោយជុំវិញ ១០០ យោជន៍ នឹងបានជា ស្តេចចក្រពត្តិ ៣៦ ដង សោយបទេសរាជ្យដ៏ធំទូលាយ