ធជទាយកត្ថេរាបទានទី ៣
ព្រះសាស្តាព្រះនាមតិស្សៈ ទ្រង់ជាច្បងក្នុងលោក ប្រសើរជាង ពួកនរជន ព្រោះអស់ឧបធិ ៣ ប្រការ ខ្ញុំបានឃើញ ( ព្រះអង្គ ) ហើយ លើកឡើងនូវទង់ថ្វាយ ។ ដោយកុសលកម្មដែលខ្ញុំធ្វើនោះផង ដោយការតាំង ចេតនានោះផង លុះខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយក៏ បានទៅ កើតក្នុងឋានតាវត្តិង្ស ។ ខ្ញុំបានសោយទេវរាជ្យអស់ ៣០០ ដង បានជាស្តេច ចក្រពត្តិអស់ ៥០០ ដង ។ បានសោយប្រទេសរាជ្យដ៏ធំទូលាយ រាប់បាន មួយអសង្ខេយ្យកប្ប ខ្ញុំទទួលកុសលកម្មរបស់ខ្លួនដែលខ្លួនធ្វើល្អហើយក្នុងភព មុន ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបាន ធ្វើនូវកុសលកម្ម ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយទង់ ។ សូម្បី ថ្ងៃនេះ ខ្ញុំមានប្រាថ្នានឹងគ្រប ក៏អាចគ្របនូវព្រៃនិងភ្នំ ដោយសំពត់សម្បក ឈើបាន នេះជាផលនៃអំពើដែលខ្ញុំធ្វើហើយក្នុងភពនោះ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះធជទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។