នឡាគារិកត្ថេរាបទានទី ៥

ក្បាលទី 61 · ទំព័រ 57

មានភ្នំមួយឈ្មោះហារិកៈ នៅជិតព្រៃហិមពាន្ត កាលនោះ ព្រះពុទ្ធ ព្រះនាមសយម្ភូ ស្តេចគង់នៅក្បែរគល់ឈើមួយ ។ ខ្ញុំបានធ្វើរោងបបុស ប្រក់ដោយស្មៅ ខ្ញុំជម្រះទីចង្រ្កម ថ្វាយព្រះសយម្ភូ ។ ក្នុងកប្បទី ១៤ ខ្ញុំបានរីករាយ ក្នុងទេវលោក ខ្ញុំបានសោយទេវរាជ្យ ៧៤ ដង បានកើតជាស្តេចចក្កពត្តិ ៧៧ ដង សោយប្រទេសរាជ្យដ៏ធំទូលាយរាប់បានមួយអសង្ខេយ្យកប្ប ។ វិមានជាលំនៅរបស់ខ្ញុំខ្ពស់ទទុង ដូចលំពង់ដើមឥន្ទព្រឹក្សដ៏ខ្ពស់ មានសសរ មួយពាន់ដើម មានលំអឥតថ្លឹងបាន មានរស្មីរុងរឿងភ្លឺផ្លេក ។ ខ្ញុំបានសោយ សម្បត្តិទាំងពីរ ត្រូវកុសលមូលដាស់តឿន ក៏បួសក្នុងសាសនារបស់ព្រះមាន ព្រះភាគព្រះនាមគោតម ។ ខ្ញុំមានចិត្តបញ្ជូនទៅកាន់ព្យាយាម មានចិត្តស្ងប់ រម្ងាប់ ជាអ្នកមិនមានឧបធិ មិនមានអាសវៈ ដូចដំរីផ្តាច់ខ្សែទន្លីងរួចហើយ ដូច្នោះ ឯង ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះនឡាគារិកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះដោយ ប្រការដូច្នេះ ។