បទុមបូជកត្ថេរាបទានទី ៧
ក្បាលទី 61 · ទំព័រ 58
មានភ្នំមួយឈ្មោះរោមសៈ នៅជិតព្រៃហិមពាន្ត កាលនោះ ព្រះពុទ្ធព្រះនាមសោភិតៈ ទ្រង់គង់នៅត្រង់ទីវាល ។ ខ្ញុំចេញអំពីលំនៅ ហើយ កាន់យកនូវផ្កាឈូកបាំងថ្វាយព្រះសម្ពុទ្ធ លុះខ្ញុំបាំងថ្វាយអស់មួយថ្ងៃហើយត្រ ឡប់ចូលកាន់លំនៅវិញ ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែល ខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះបទុមបូជកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះដោយ ប្រការដូច្នេះ ។ ចប់ បទុមបូជកត្ថេរាបទាន ។ ចប់ ភាណវារៈ ទី ១៣ ។ ៥