តិន្ទុកផលទាយកត្ថេរាបទានទី ៩
ក្បាលទី 61 · ទំព័រ 61
ខ្ញុំឃើញព្រះពុទ្ធ ទ្រង់ប្រាសចាកធូលី គឺកិលេស ទ្រង់ឆ្លង ឱឃៈហើយ មិនមានអាសវៈ ស្តេចគង់ក្នុងចន្លោះភ្នំ រុងរឿងដូចផ្កាកណិការ ។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តសោមនស្ស បានឃើញដើមទន្លាប់ដែលមានផ្លែ ទើបកាច់យកទាំងទង ថ្វាយព្រះវេស្សភូ ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ កាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែទន្លាប់ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយផ្លែទន្លាប់ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះតិន្ទុកផលទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។