ឯកញ្ជលិយត្ថេរាបទានទី ១០
កាលនោះ ព្រះសម្ពុទ្ធព្រះនាមរេវតៈ ស្តេចគង់នៅទៀបឆ្នេរ ស្ទឹង ខ្ញុំបានឃើញព្រះពុទ្ធ ដែលប្រាសចាកធូលី គឺកិលេស ដូចព្រះអាទិត្យ មានរស្មីលឿង ឬដូចមុខភ្លើងគប់ ដែលត្រូវខ្យល់បក់ហើយ ពុំនោះសោតដូច រងើកភ្លើងនៃឧសគគីរ ទ្រង់រុងរឿងដូចផ្កាយព្រឹក ខ្ញុំធ្វើអញ្ជលីម្តង ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានធ្វើអញ្ជលី ខ្ញុំមិន ដែលស្គាល់ទុគ្គតិ នេះជាផលនៃការធ្វើអញ្ជលី ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះឯកញ្ជលិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។ ឧទ្ទាន ឯកបទុមិយត្ថេរាបទាន ១ តីណុប្បលមាលិយត្ថេរាបទាន ១ ធជទាយកត្ថេរាបទាន ១ តីណិកិង្កណិបូជកត្ថេរាបទាន ១ នឡាគារិកត្ថេរាបទាន ១ ចម្បកបុប្ផិយត្ថេរាបទាន ១ បទុមបូជកត្ថេរាបទាន ១ តិណមុដ្ឋិទាយកត្ថេរាបទាន ១ តិន្ទុកផលទាយកត្ថេរាបទាន ១ ឯកញ្ជលិយត្ថេរាបទាន ១ ចំនួន គាថា ៦៦ គាថា ដែលពួកអ្នកប្រាជរាប់ឃើញហើយ ។